ក្នុង​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹ​ក្សា​ខេត្ត​កំ​ពង់​ឆ្នាំង​ ថ្ងៃ​​នេះ​ ឯក​ឧត្តម​​ ស៊ុន​ សុវ​ណ្ណា​រិទ្ធិ ប្រ​​កាសផ្ត​ល់​ជូន​កុំ​ព្យូ​ទ័រ​ឡេ​ប​ថប​ចំ​នួន​២៣​គ្រឿង​ ដល់​ក្រុម​​ប្រឹ​ក្សា​ខេត្ត​​

  • កំពង់ឆ្នាំង៖ កិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី២៥ អាណត្តិទី៣ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹកសាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

    នៅក្នុងកិច្ចប្រជុំថ្ងៃនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ត លោកជំទាវ ជាអភិបាលរងខេត្ត សមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត និង មានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីអង្គភាពជំុវិញខេត្តតាមប្រព័ន្ធវីដេអូ ( zoom ) ផងដែរ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ដូចជា ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និង វិស័យ ទេសចរណ៍ ក្នុងនោះសួនកំសាន្តនៅក្នុងក្រុងកំពង់ឆ្នាំង ជាច្រើនកន្លែងត្រូវបានកសាងឡើងជាបន្តបន្ទាប់ ។ ជាមួយគ្នានេះអាជ្ញាធរខេត្ត ក៏ធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅគ្រប់ភូមិសាស្រ្តក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

    ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់នៅក្នុងកិច្ចប្រជុំទៀតថា ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍន៍របស់ខេត្តបន្ថែមទៀត គឺអាស្រ័យទៅលើ គណអភិបាលខេត្ត និង ក្រុមប្រឹក្សាខេត្ត រួមគ្នាគិត រួមគ្នាធ្វើ ដោយរកចំណុចរួមមួយ ឆ្លើយតបបានតាមផែនការ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន សជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ ដែលរដ្ឋបាលខេត្តបានអនុវត្តកន្លងមក ប្រជាពលរដ្ឋរស់នៅដោយមានសន្តិសុខ សុវត្ថិភាព និង មានជីវភាពល្អប្រសើជាងមុន ។

    ឯកឧត្តម ស៊ីវ រុន បានបន្តថា ទន្ទឹមនឹងលទ្ធផលដែលខេត្តសម្រេចបាន នៅមានចំណុចអវិជ្ជមានមួយចំនួនតូច បានកើតមានឡើងផងដែរ កត្តាទាំងនេះទាមទារឱ្យអាជ្ញាធរខេត្តចូលរួមដោះស្រាយ កែលម្អបន្ថែមទៀត ដូចជានៅតាមមូលដ្ឋានមួយចំនួន ការអនុវត្តពុំទាន់បានឆ្លើយតបទៅនឹងផែនការនៅឡើយ។

    ឯកឧត្តមតំណាងប្រធានក្រុមប្រឹក្សាខេត្តបានជម្រុញដល់គណ:អភិបាលខេត្តឲ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីបង្ការការឆ្លងរាលដាលនៅក្នុងសហគមន៍ ។

    នៅក្នុងឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី២៥ អាណត្តិទី៣នេះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់ជូនកុំព្យូទ័រឡេបថបចំនួន២៣គ្រឿង ដល់ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្តផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង