កំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងដីមួយកន្លែង ដែលទើបភ្ជួរដាំដើមស្វាយ កាលពីទី០១ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិគោកណាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពងឆ្នាំង ។
មន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា ក្រោយពីប្រទះឃើញគ្រាប់នេះភ្លាមប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចដើម្បីសុំអន្តរាគមន៍ពីខាងកម្លាំង ជំនាញស៊ីម៉ាកអោយមកយកចេញភ្លាមៗផងដែរ ។ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង៤គ្រាប់នេះ គឺ៣គ្រាប់ជាប្រភេទគ្រាប់ទំលាក់ពីលើយន្តហោះ និង ១គ្រាប់ទៀតជាគ្រាប់ប្រភេទ៦០មីលីម៉ែត្រ ។ ក្រោយពីទទួលបាននូវព័ត៌មានេះ កម្លាំងរបស់ស៊ីម៉ាកបានចុះទៅយកមករក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព ។
មន្ត្រីស៊ីម៉ាកបានប្រាប់ទៅប្រជាពលរដ្ឋនៅទីនោះថា រាល់ពេលដែលប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មិនត្រូវប៉ះពាល់គ្រាប់ទាំងនោះទេ គឺត្រូវតែរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចដែលនៅជិត និង រាយការណ៍មកខាងមន្ត្រី ស៊ីម៉ាកដើម្បីយកទៅរក្សាទុកនៅកន្លែងមានសុវត្តិភាព ឬ យកទៅកំទេចចោល៕











