កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន២៣នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។
អ្នកវិជ្ជមានកូវិដ.១៩ ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់កែង និង នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៦២៧នាក់ ស្រីចំនួន៤៤៧នាក់,ព្យាបាលជាសះស្បើយចំនួន៣៨៣នាក់ , ស្រីចំនួន២៨៥នាក់ , ស្លាប់ចំនួន១៤នាក់ស្រី៨នាក់ និង កំពុងសម្រាកព្យាបាល ចំនួន២៣០នាក់ ស្រីចំនួន១៥៤នាក់ ៕

