បុរសម្នាក់រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូនៅចំណុចផ្លូវបំបែកជាបួនមុខដំរីស ក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ បុរសម្នាក់រងរបួសធ្ងន់និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅចំណុចផ្លូវបំបែកជាបួនមុខដំរីស ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

ជនរងគ្រោះជាអ្នកបើកបរម៉ូតូ មានឈ្មោះ សំ ប៊ុនពុទ្ធី អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង