ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះហាងលក់វិទ្យុទាក់ទង មួយកន្លែង ស្ថិតផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥:១៥ នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ។

សមត្ថកិច្ច បានអោយដឹងថា គ្រោះអគ្គីភ័យនេះ បានបណ្តាលអោយ ឆេះផ្ទះ ទំហំ ០៨ម៉ែត្រ គុណ១៤ម៉ែត្រ ជាន់ផ្ទាល់ដីអស់ទាំងស្រុង រួមទាំងឆេះសម្ភារៈឧបករណ៍វិទ្យុទាក់ទងអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ យ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យនេះ មិនបង្កអោយមានអ្នករបួសនោះទេ។

សមត្ថកិច្ច បានអោយដឹងទៀតថា អគ្គិភ័យដែលបានឆាបឆេះបានរលត់ទៅវិញនៅម៉ោង ៦:៤០ នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល។ តាមការសន្និដ្ឋានជំហានដំបូង គ្រោះអគ្គីភ័យនេះកើតឡើងបណ្តាលមកពី ឆ្លងចរន្តអគិ្គសនី ។

គួរបញ្ជាក់ថា ប្រតិបត្តិការពន្លត់ភ្លើងក្នុងគ្រោះអគ្គិភ័យនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តបាញ់ទឹកពន្លត់៣៣រថយន្ត ស្មើនឹង ១៥០ម៉ែត្រគូប៕រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ

