ថ្ងៃ​នេះ​ ! រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រ​កាស​រក​ឃើញ​និង​បង្ហាញ​អត្ត​សញ្ញាណ​អ្នក​កើត​ជំ​ងឺ​កូ​វីដ​.១៩​ចំ​នួន​៨​នាក់​ បន្ថែម​ទៀត ​

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន៨នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។

    អ្នកវិជ្ជមានកូវិដ.១៩ ខាងលើ ជាអាជីវករលក់ដូរ កម្មកររោងចក្រនិងមេការត្រួតពិនិត្យផ្លវ ជនជាតិម៉ាឡេស៊ី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅមន្ទីរបង្អែកបរិបូរណ៍ និង នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ ។

    សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន​៥១៤នាក់ ស្រីចំនួន៣៨២នាក់,ព្យាបាលជាសះស្បើយចំនួន៣៤៥នាក់ , ស្រីចំនួន២៦២នាក់ , ស្លាប់ចំនួន៨នាក់ស្រី៥នាក់ និង កំពុងសម្រាកព្យាបាល ចំនួន១៦១នាក់ ស្រីចំនួន១១៥នាក់

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង