ចូល​រៀន​ឡើង​វិញ៖ សាលា​នានា​ក្នុង​ខេត្ត​កំពង់​ឆ្នាំង អនុវត្ត​បាន​ល្អ​តាម​ការ​ណែនាំរ​បស់​ក្រសួង​សុខា​ភិបាល​និងក្រសួង​អប់រំ​យុវជន​និងកីឡា​

  • កំពង់ឆ្នាំង ៖ សិស្សានុសិស្សនៅតាមសាលានានានៅក្នុងខេត្តកំពង់ឆ្នាំង បានចូលរៀនវិញហើយបន្ទាប់ពីអាក់ខាន ការសិក្សា​មួយ​រយៈ​ដោយ​សារ​​បញ្ហា​នៃការរីករាលដាលនៃជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់តាមរយៈទូរស័ព្ទរបស់លោក ស៊ឹម ប្រឹម ប្រធាន​មន្ទីរអប់រំ​យុវជននិងកីឡា ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០ នេះ ។


    លោកប្រធានមន្ទីរ បានឲ្យដឹងថា នៅតាមសាលានីមួយនៅក្នុងខេត្តកំពង់ឆ្នាំង គឺបានរៀបចំសំអាត បរិស្ថាន អនាម័យបានល្អប្រសើរ គឺអនុវត្ត​តាមការណែនាំជាចំបងរបស់ក្រសួងអប់រំយុវជននិងកីឡា ដោយធានាថាសិស្សានុសិស្សដែលបានចូលរៀននាពេលនេះ មានសុវត្ថិភាពល្អ ។ នៅ​តាមសាលានីមួយៗក្នុងខេត្តនេះ គឺបានត្រួតពិនិត្យបានច្បាស់លាស់ ដែលសាលាមានឧបករណ៍ពិនិត្យកំដៅ មានទឹកអាល់កុល​បាញ់សំអាត​ដៃ និង ពិនិត្យមើលសិស្សដែលពុំបានពាក់ម៉ាស់ គឺសាលាតម្រូវឲ្យសិស្សពាក់ម៉ាស់ជាមុនសិនបានអនុញ្ញាឲ្យចូលសាលា ក្រៅពីនេះ បែងចែក​វេនសិក្សាតាមតាមការកំណត់របស់ក្រសួង ។


    ជាមួយគ្នានេះ លោកប្រធានមន្ទីរ ក៏ផ្តាំផ្ញើឲ្យអណាព្យាបាលទាំងអស់បង្កើនការយកចិត្តទុកដាក់និងតាមដាន សុខភាពកូនឲ្យបានជាប់ជាប្រចាំ ទាំងមុនពេលចេញពីផ្ទះ និងពេលត្រឡប់មកពីសាលា ពិសេគឺប្រកាន់ភ្ជាប់អនាម័យជាប្រចាំ ។ សម្រាប់សាលា​នៅខេត្តកំពង់ឆ្នាំង គឺមិនមាន​បញ្ហា​​អ្វី​នោះទេ ដោយសារសិស្សានុសិស្សគោរពបានតាមការណែនាំបានល្អ គឺពាក់ម៉ាស់ គ្រប់គ្នាពេលចូលទៅសាលារៀន និង រក្សាគម្លាត​សុវត្ថិភាព​បានល្អពេលចូលសិក្សាតាមថ្នាក់រៀន ។

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង