លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រគល់ប្រាក់សុទ្ធ ១ លានដុល្លារជូនឯកឧត្តម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ ជូន ពលរដ្ឋឥតគិតថ្លៃ ជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០ នេះរួចរាល់ហើយ ។
ជាក់ស្តែងតាមរូបភាពដែលទស្សនិកជនបានឃើញនេះស្រាប់ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រគល់ប្រាក់សុទ្ធចំនួន ១លានដុល្លារជូនឯកឧត្តម សេង ទៀង ដោយផ្ទាល់តែម្តង ។ ទាំងនេះគឺជាកាយវិការសប្បុរសដ៏ធំធេង ដែលមិនមានអាចបំភ្លេចបាន ក្នុងការចូលរួមជួយដល់សង្គមរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ជានិច្ចកាលលោកឧកញ៉ាវ័យក្មេង ដែលធ្លាប់មានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះតែងតែជួយ ដល់សង្គមជានិច្ច។
កន្លងមក លោកឧកញ៉ា ទើបតែបានបរិច្ចាគចំនួន ៦០ម៉ឺនដុល្លារព្រមទាំងអង្ករ៥០តោន ចូលរួមជាមួយ សម្ដេចតេជោ ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ។ ការចូលរួមបរិច្ចាគរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេមើលឃើញថា បានធ្វើឡើងមុនគេភ្លាមៗតែម្ដង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាស ពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ–១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
ក្រៅពីឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានឧកញ៉ាៗជាច្រើនទៀតបានចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួនជួយ ដល់ប្រទេសជាតិផងដែរ ។
ផ្អែកតាមផេក សម្ដេចតេជោ គិតមកដល់ល្ងាចថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ ២០២០នេះ ថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣៦លានដុល្លារ។ គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន បានប្រកាស កាលពីល្ងាច ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២០ពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូសដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕





