កំពង់ឆ្នាំង ៖ បុរសជនជាតិវៀតណាមម្នាក់ដែលបាននាំគ្នាចាក់ធុងបាស់ ជួបជុំផឹកស៊ី ស្រែកឡូរឡារ ផ្គើនបម្រាមរបស់រាជរដ្ឋាភិបាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បុរសជាជនជាតិវៀតណាម ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះង្វៀង យ៉ាំងង៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បុរសជនជាតិវៀតណាមរូបនេះ បាននាំគ្នាជួបជុំផឹកស៊ី ចាក់ធុងបាស់ និង ស្រែកច្រៀងឡូឡា មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរឡើយ ។
បច្ចុប្បន្នបុរសជនជាតិវៀតណាមរូបនេះកុំឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធី ៕