កំពង់ឆ្នាំង៖ អគារសិក្សាចំនួន១ខ្នង ស្មើ៥បន្ទប់ និងសមិទ្ធផលនានាជាអំណោយរបស់ ព្រះធម្មវនវាសី ចន្ទ មុនី សាងសង់ជូនវិទ្យាល័យទ័ពស្រូវ ស្ថិតនៅភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានផ្តល់អំណោយជូនវិទ្យាល័យ ទ័ពស្រូវ ផងដែរ។ ក្នុងនោះ រួមមាន សៀវភៅពុម្ពចំនួន ២៥ក្បាល ,កំព្យូទ័រ ១គ្រឿង ម៉ាស៊ីនព្រីន១ និងនាឡិកា ព្យួរលើជញ្ជាំង ចំនួន ៤០គ្រឿង តាមរយៈលោកបណ្ឌិត សេង គីមម៉ាអគ្គនាយកសាលាអន្តរជាតិ ហ្គោ ហ្គោ និងលោកស្រី , កំព្យូទ័រ ២គ្រឿង តាមរយលោកអ្នកឧកញ៉ាបណ្ឌិត ជា ដាណា អគ្គនាយកសាលា អន្តរជាតិ វេស្ទលែនដ៍ និងលោកជំទាវ និងកំព្យូទ័រ ១ គ្រឿង តាមរយៈ ឯកឧត្តមបណ្ឌិត សេង បូណា ទីប្រឹក្សាសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា អគ្គនាយកសាលា អន្តរជាតិ ទ្រូវីហ្សិនកម្ពុជានិងលោកជំទាវ៕


