រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ ផ្តល់​ស្បៀង​អាហារជូនប្រជា​ពល​រដ្ឋ​ ៤៥​ គ្រួ​​សារ​កំពុង​ធ្វើ​ចត្តា​ឡីស័ក​តាមផ្ទះ ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​​

  • ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យ ប្រមាណ ៤៥គ្រួសារដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ដោយសារពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទទួលបានស្បៀងអាហារ ជាសាច់មាន់ បន្លែនិងអង្ករ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្បៀងអាហារទាំងនេះ ត្រូវបានផ្តល់ជូន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ មីនា នេះ ។

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន  តែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ហើយអំណោយជាស្បៀងអាហារទាំងនេះផ្តល់ជូន ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំក្នុងអំឡុងពេលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ។

    ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងការអរគុណចំពោះបងប្អូនទាំងអស់ ដែល បានចូលរួមជាមួយអាជ្ញាធរក្នុងការធ្វើចត្តាឡីស័ក និងសូមបងប្អូនរួចផុតពីការឆ្លងជម្ងឺកូវីដ១៩ទាំងអស់គ្នា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង