សម្តេច​ធិប​តី​ ហ៊ុន​ ម៉ាណែត​ ណែ​នាំ​ឱ្យ​ក្រសួង​-ស្ថាប័ន​ម្ចាស់​ការ​ចេញ​មុខ​បក​ស្រាយ​រាល់​ការ​ចោទ​ប្រកាន់​នានា​​ ហើយ​ត្រូវ​ផ្សព្វ​ផ្សាយ​ឱ្យ​ទូ​លាយ​

  • ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចេញមកពន្យល់ជាបន្ទាន់ក្នុងនាមជាអ្នកជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋនិងសាធារណជនបានយល់ច្បាស់ពីការងារបច្ចេកទេស ចៀសវាងការវាយប្រហារតាមរយៈព័ត៌មានប្រឌិតមួលបង្កាច់ការពិត។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មិនត្រូវចាំទុកឱ្យនាយករដ្ឋមន្រ្តី ជាអ្នកចេញមុខបកស្រាយបំភ្លឺតែម្នាក់ឯងនោះទេ ពោលគឺក្រសួង ស្ថាប័ន​ជំនាញ ដែលជាអ្នកទទួលខុសត្រូវផ្ទាល់លើការងាររបស់ខ្លួន ត្រូវចេញមកពន្យល់បកស្រាយ ដោយធ្វើប្រតិកម្មរហ័ស ប្រតិកម្មឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលាយ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា នៅពេលមានបញ្ហា ក្រសួង ស្ថាប័ននានា មិនមែនចេញសេចក្តីបំភ្លឺតែក្រដាសមួយសន្លឹកហើយចប់នោះទេ ត្រូវតែធ្វើការផ្សព្វផ្សាយទាំងអស់នៅតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋលោកបានដឹងពីការពិត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង