ផ្ទះ​ក្បឿង​មួយ​ខ្នង​នៅ​ស្រុក​​កំពង់​​ត្រឡាច ​ខេត្តកំ​ពង់​ឆ្នាំង​ ត្រូវអគ្គីភ័យ​ឆេះ​បំផ្លាញ​ទាំង​ស្រុង

កំពង់​ឆ្នាំង៖ ផ្ទះក្បឿង​មួយ​ខ្នង​ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិអូរូង ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់​ឆ្នាំង ។

នគរបាល​មូលដ្ឋាន​ បានឲ្យដឹងថា ផ្ទះ​ដែល​ត្រូវ​បំផ្លាញ​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​មាន​ទំហំ៦,៥ម៉ែត្រ គុណ១៣ម៉ែត្រ ដំបូល
ប្រក់​​​​ក្បឿង ជញ្ជាំង​​ក្តារ (ឈើលើ ថ្មក្រោម) ម្ចាស់​ផ្ទះឈ្មោះ នី សាលី ភេទស្រី អាយុ៦៦ឆ្នាំ ។

ចំពោះមូលហេតុដែលបង្កអោយមានគ្រោះអគ្គីភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយគ្រោះអគ្គីភ័យនេះ​មិន​បណ្តា​ល​​​ឲ្យ​​ប៉ះ​ពាល់​​គ្រោះថ្នាក់​ដល់​ជីវិតមនុស្ស និង​ឆេះ​រាល​ដាលដល់​ផ្ទះអ្នក​ជិត​ខាង​នោះ​​ឡើយ។

គួរបញ្ជាក់ថា ក្នុងករណីអគ្គីភ័យនេះ​កម្លាំងនគរបាល​ស្រុកកំពង់ត្រឡាច​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​​ស្រុក​​សាមគ្គីមាន​ជ័យ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់​ចំនួន​ ០៣រ​ថយន្ត ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង