ឯក​ឧត្តម ហ៊ុន ម៉ា​ណែត៖ គន្លឹះ​ធំ​បំផុត​នៃការ​កសាង​ធនធាន​មនុស្ស គឺកា​រព​ង្រឹងគុ​ណ​ភាព​​អប់រំ​​នៅថ្នាក់​​​បឋម រហូត​ដល់ថ្នាក់​ទី១២

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកា​រកង​ទ័ពជើងគោគ បាន​លើ​​ក​​ឡើងថា សម្រាប់ទិសដៅទៅអនាគត គន្លឹះធំបំផុត​​នៃកា​រកសាង​ធនធាន​មនុស្ស គឺការពង្រឹងគុណភាពអប់រំនៅថ្នាក់បឋម រហូត​​ដល់​ថ្នាក់ទី១២ ជា​ពិសេស​នៅ​តាមបណ្តាគ្រឹះ​​ស្ថានរដ្ឋ។ ការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដូចនេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ពិធីប្រគល់​សញ្ញាបត្រ​​ជូន​និស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា ការពង្រឹងគុណភាពអប់រំនៅថ្នាក់បឋម រហូតដល់ថ្នាក់ទី១២ គឺជា​មូលដ្ឋាន​​គ្រឹះដើមដំបូង ដែល​ត្រូវ​ចម្រាញ់យកគុណភាពឱ្យបានជាចាំបាច់ ពីព្រោះគុណភាព​អាស្រ័យ​​ជាចម្បងលើការផ្តល់ការអប់រំ និងហាត់ពត់​លត់ដំ​​តាំង​ពី​​ក្មេង​វ័យ ជាពិសេសនៅក្នុងមជ្ឈដ្ឋាន​សាលា និងគ្រួសារតែម្តង ដើម្បីទទួលបាននូវធនធានមនុស្ស ដែលគ្រប់ជ្រុងជ្រោយ ទាំងលើកត្តា​សមត្ថភាព​ចំណេះដឹង សុខភាព គុណធម៌ សីលធម៌ វិន័យ និងការទទួលខុសត្រូវ ។ជាមួយគ្នានេះ ឯកឧត្តម បន្ថែមថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែចូលរួមពង្រឹង​ឯក​រាជ្យម្ចាស់ការរបស់​ប្រទេស​ជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការជំរុញភាពប្រកួតប្រជែង​ដែល​កាន់តែស្វិតស្វាញ​ក្នុងចរន្តសាកលភាវូបនីយកម្មក្នុង​ពេលបច្ចុប្បន្ននេះផងដែរ។ គម្លាតខួរក្បាល ខុសពីគម្លាតផ្នែកហេដ្ឋា​រចនាសម្ព័ន្ធ។ កម្ពុជាត្រូវប្រើពេលវេលាខ្លះ ដើម្បីកាត់បន្ថយ​គម្លាត​​​ហេដ្ឋារចនា​សម្ព័ន្ធ ប៉ុន្តែចំពោះគម្លាតខួរក្បាល គឺអាចត្រូវបានដោះស្រាយបានលឿនជាង ប្រសិន​បើ ​​មានឱកាស​​អប់រំ​​​សិក្សា​រៀន​​សូត្រ និងការបង្កលក្ខណៈ ជាពិសេសក្នុងដំណាក់កាល​សុខសន្តិភាព ដូចពេលបច្ចុប្បន្ន ពីព្រោះ​ថាមនុស្សមានសមត្ថភាព​ខួរ​ក្បាល​ដូចគ្នា ដើម្បីអភិវឌ្ឍខ្លួនទៅមុខ ដោយមិន​បែងចែងរវាង​ជាតិ​សាសន៍ និងប្រទេសតូចធំនោះឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង