មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវអោយប្រជាជន និង កម្មករ កម្មការិនីរស់នៅទីប្រជុំជនក្នុងស្រុកទាំង៣ អញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៩ មិថុនា នេះតទៅ។

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ស្រុកទាំង៣នោះរួមមាន ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និង ស្រុករលាប្អៀរ។ក្នុងនោះដូសទី១ ចាប់ផ្តើមផ្តល់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា និងដូសទី២ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា រហូតដល់បញ្ចប់ចំនួនដែលបានផ្តល់ដូសទី១ ៕











