អ្នកគ្រូស្រស់ស្អាតមានវ័យ២៦ឆ្នាំម្នាក់បានធ្វើអត្តឃាតដោយ ផឹកទឹក ថ្នាំ បាញ់ ស្មៅ ។ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល នៅវេលា ម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃ ទី ២៥ មីនា២០២១ នៅ ភូមិ កណ្ដាល ឃុំ អូរ ដា ស្រុក កំ រៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា អត្តឃាតជនឈ្មោះយាន សុខ អាន អាយុ ២៦ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅ ភូមិ -ឃុំ កើតហេតុ ខាង លើ ។
អ្នកគ្រូរូបនេះបាន ផឹកថ្នាំ បាញ់ ស្មៅ ម៉ាក « កាំ ម៉ូ សូន» ដោយ គ្មាន នរណា បានដឹង ពី មូលហេតុ នោះទេ។ ក្រោយមកក្រុម គ្រួសារ បានដឹង ក៏ផ្អើល ឆោឡោ ខណ : នាង ប្រកាច់ បែប ពពុះមាត់ ទៅហើយ។ ភ្លាម ៗនោះ ក្រុម គ្រួ សារបាន នាំ គ្នា ដឹក នាង ទៅ កាន់ មន្ទីរពេទ្យ បង្អែក ខេត្ត ទាំង យប់ តែ នាង បាន ស្លាប់ មុន ពេល ទៅ ដល់ បន្តិច ដោយសារ តែ នាង ផឹកទឹក ថ្នាំ សម្រាប់ បាញ់ ស្មៅ នោះ ច្រើន ពេក ។
ក្រុមគ្រួសារមិនបានដឹង អំពី មូលហេតុ ដែល នាំ ឱ្យ អ្នកគ្រូ សុខ អាន សម្រេច បញ្ចប់ជីវិត ខ្លួន ទាំង វ័យក្មេង បែប នេះ ទេ ។យ៉ាងណា សមត្ថកិច្ច ដែល បាន ចុះ ទៅ កាន់ ទីនោះបាន ស្រង់ សំដីខ្លះ ៗ ពី សាក្សី នានា ថា ការ សម្រេច បញ្ចប់ជីវិត ខ្លួនឯង របស់ អ្នកគ្រូយាន សុខ អាន ទំនង អាច បណ្ដាល មក ពី មាន «វិបត្តិ ក្នុង គ្រួសារ »តែ គេ មិន បាន លម្អិត អំពី វិបត្តិ ធ្ងន់ធ្ងរ បែប ណា នោះ ទេ ទើប នាង សម្រេចចិត្ត ធ្វើ អត្ត ឃាត បែប នេះ ៕