កំពង់ឆ្នាំង ៖ លោកសូត្រ សង់អភិបាលរងស្រុកទឹកផុស ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលស្រុក ជំនួសលោក ម៉េង ហាក់ ដែលត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ។

បើមិនមានអ្វីប្រែប្រួលទេ ពិធីប្រកាសផ្ទេរភារកិច្ចនិង ចូលកាន់តំណែងជាផ្លូវការ នឹងប្រព្រឹតទៅនៅព្រឹកថ្ងៃច័ន្ទទី២២ ខែកុម្ភ: ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីរដ្ឋបាលខេត្តកំពង់ឆ្នាំង ។

គួរបញ្ជាក់ថា លោកម៉េង ហាក់ បានចូលកាន់តំណែងជាអភិបាលស្រុកទឹកផុស កាលពីឆ្នាំ២០១៤ ។ គិតមកដល់ឆ្នាំ២០២១នេះ មានរយៈជាង៧ឆ្នាំហើយ ។ ក្រោមការដឹកនាំរបស់លោក បានធ្វើឲ្យស្រុកទឹកផុស មានការអភិវឌ្ឍន៍និងមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសថ្មីៗនេះ ការអភិវឌ្ឍវិស័យទេសចរណ៍នៅស្រុកទឹកផុសបានជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ ៕











