អ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តអារញ្ញការាម ក្រុងកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ នៅថ្ងៃអាទិត្យ ១រោចខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២ ៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ជាថ្ងៃកាន់បិណ្ឌវេនទី១ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ រួមជាមួយពុទ្ធបរិស័ទ្ទជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌ នៅវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    photo_2026-09-27_15-49-20.jpg

    សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ត្រូវប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។

    photo_2026-09-27_15-49-25.jpg

    ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ៕អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍

    photo_2026-09-27_15-49-28.jpg
    photo_2026-09-27_15-49-31.jpg
    photo_2026-09-27_15-49-46.jpg
    photo_2026-09-27_15-49-51.jpg
    photo_2026-09-27_15-49-54.jpg
    photo_2026-09-27_15-49-57.jpg
    photo_2026-09-27_15-50-00.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង