កំពង់ឆ្នាំង៖ លោក NAGAYA HiDEKi នាយកក្រុមហ៊ុន HAMON GRAND INTERNATIONAL.Co.LTD នៃប្រទេសជប៉ុន លោក រឿន បូរ៉ា អគ្គនាយកក្រុមហ៊ុន G P G C INTERNATIONAL PTF.LTD ដែលជាក្រុមហ៊ុនដៃគូរសហការក្នុងការនាំកម្មសិក្សាការី ទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុន បានដឹកនាំប្រតិភូ មកពិនិត្យមើល កសិដ្ឋានពិសោធន៍ស្រាវជ្រាវលើដំណាំបន្លែរបស់វិទ្យាស្ថានប្រាយហូម ដែលមានទីតាំងស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោក NAGAYA HiDEKi នាយកក្រុមហ៊ុន HAMON GRANDINTERNATIONAL.Co.LTD នៃប្រទេសជប៉ុន និង លោក រឿន បូរ៉ា អគ្គនាយកក្រុមហ៊ុន G P G C INTERNATIONAL PTF.LTD បានបង្ហាញនូវការគាំទ្រ និង ជម្រុញឲ្យវិទ្យាស្ថានប្រាយហូមខិតខំបន្ថែមទៀត ដើម្បីជួយដល់កសិករនៅក្នុងសហគមន៍ និងនិសិត្ស ពីការដាំបន្លែតាមបច្ចេកទេសថ្មីនេះ ។
ជាមួយគ្នានោះ លោក សេង ស៊ីន្ថា នាយកវិទ្យាស្ថានប្រាយហូប បានបញ្ជាក់ពីគោលបំណង នៃការបង្កើតកសិដ្ឋាននេះថា ដើម្បីស្រាវជ្រាវនូវបទពិសោធន៍ កសិកម្មតាមបែបទំនើបបង្ហាញដល់កសិករក្នុងសហគមន៍ និង និស្សិត ពីការដាំបន្លែតាមបែបបច្ចេកទេសថ្មី ។
លោកនាយក បានឲ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ វិទ្យាស្ថានប្រាយហូម បានបញ្ជូននិស្សិតទៅរៀនសូត្រ និងដកពិសោធន៍បច្ចេកទេសនៅប្រទេសអ៊ីស្រាអែល បានជាច្រើននាក់ផងដែរ៕