លោក​ជំទាវ​ សឿ​ សុជា​តា ផ្តល់​ម៉ូតូ​និង​អំណោយ​​ នាយក​សាលា​វិទ្យាល័យ​​តេជោ​ហ៊ុនសែន​ទឹកហូត ដែល​ជួបបញ្ហា​ខ្វះខាត​ជីវភាព​

  • កំពង់ឆ្នាំង ៖ ដើម្បី​ជួយសម្រួល​ដល់​ការលំ​បាក របស់​នាយកវិទ្យាល័យ​តេជោ​ហ៊ុនសែន​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំព​ង់​​ឆ្នាំង នៅ​ថ្ងៃទី​១៦ ខែ​កក្ក​ដា ឆ្នាំ២០២០​នេះ លោកជំទាវ ​សឿ​ សុជា​តា អនុរដ្ឋលេ​​ខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា រួម​និង ក្រុម​ការ​ងារ បាន​នាំយក​ម៉ូតូ​មួយ​គ្រឿង រួម​និងអំណោយ​មួយ​ចំនួន​ទៀត ប្រគល់​ជូន​លោក ​នូ សីហា ដែល​កំពុង​ជួបបញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​ ។

    លោក​ជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិ​ការក្រសួងអប់រំយុវជន និង កីឡា​ បានបញ្ជាក់​ថា អំណោយ​ទាំងនេះ គឺ ជាការ​ចូលរួម​ពី​ក្រុម​ការងារ​ដោយ​រួបរួមគ្នា បរិច្ចាគ​នូវធនធាន​ផ្ទាល់​ខ្លួន បន្ទាប់​ពី​មើលឃើញ​នូវ​ការ​លំបាក​ផ្នែក​ជីវភាពជា​ខ្លាំងរ​បស់​លោក​នាយក​សាលា ពិសេស​គឺ​មធ្យោ​បាយ​ ​ធ្វើដំណើរ សម្រាប់​មក​សាលា​រៀន ។

    លោក​ជំទាវ បាន​កោតសរសើរ​នូ​វទឹកចិត្តអត់ធ្មត់​របស់​លោក នូ សីហា បើ​ទោះ​បីជា​លោក​ជួបការ​លំបា​កផ្នែកជីវ​ភាព​យ៉ាងណា​ក៏ដោយ ​តែ​លោ​ក​នាយ​នៅតែខិត​ខំប្រឹងប្រែង តស៊ូគ្រប់​ឧបសគ្គ ដោយមិន​បោះបង់​នូវភារ​កិច្ច ក្នុង​ការ​បំ​ពេញ​កាតព្វកិច្ច​របស់​ខ្លួន​លើ​ការ​ដឹក​នាំ​សាលា​វិទ្យាល័យ​តេជោ​ហ៊ុនសែនទឹកហូត ក្នុងឃុំទឹក​ហូត ស្រុក​រលា​ប្អៀរ ខេត្តកំពង់​ឆ្នាំង អោយ​មាន​ដំណើរការ​ល្អប្រសើរ ប្រកប​ដោយ​ការអភិវ​ឌ្ឍន៍​ ។​

    អំណោយ​ដែលប្រគល់​ជូននា​ពេលនេះ មានម៉ូតូហុងដា ១២៥ចំ​នួន១គ្រឿង អង្ករ៥០​គីឡូក្រាម ទឹក​សុទ្ធ មី១កេស នំ​ធុង​១ធុង និង ថ​វិកា​មួយ​ចំនួន​ផងដែរ ​។

    លោក​ នូ សីហា នាយក​វិទ្យាល័យ​តេជោ​ហ៊ុនសែន​ទឹកហូត ក្នុង​ឃុំ​ទឹកហូត ស្រុករ​លា​ប្អៀរ ខេត្តកំ​ពង់​ឆ្នាំង បាន​សម្តែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះលោកជំទាវ សឿ សុជាតា អនុ​រដ្ឋលេខា​ធិការ​ក្រសួងអប់រំ​យុវជន​និងកីឡា រួម​និង​ក្រុមការងារ​ទាំងអស់​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រូប​លោក ក្នុងការ​ផ្តល់នូវ​អំណោយសប្បុរស​ដ៏មាន​តម្លៃនេះ ដែល​នឹង​ជម្រុញ​អោយលោក​ខិតខំ​បំពេញ​ភារកិច្ចរបស់​ខ្លួន​ក្នុង​ការ​ដឹកនាំ វិស័យ​អប់រំ​នៅវិទ្យាល័យ​តេជោហ៊ុន​សែ​ន​ទឹកហូត កាន់​តែប្រសើរ​ជាង​មុនបន្ថែម​ទៀត ៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង