កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហឹង ចូច លោក ឈាង វណ្ណះ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង តំណាងអោយឯកឧត្តមម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរ បានដឹកនាំមន្រ្តីរាជការចំណុះមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងនាំយកថវិកា ទៅចូលរួមបុណ្យជាមួយគ្រួសារសពលោក ហ៊ន សាវ៉េន ត្រូវជាសា្វម៉ីលោកស្រីឈឿន ឈុនហៀងមន្រ្តីជាប់កិច្ចសន្យាមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាពនៅវេលាម៉ោង៥ និង៥១នាទី ល្ងាចថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក ហឹង ចូច លោក ឈាង វណ្ណះព្រមទាំងមន្រ្តីរាជការទាំងអស់ បានសម្តែងនូងការសោកស្តាយ និង ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ហ៊ន សាវ៉េនសូមបានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។
ក្នុងឱកាសនោះលោក ហ៊ឹង ចូចព្រមទាំងសហការី បានចូលបុណ្យជាមួយគ្រួសារចំនួន៥០០.០០០ រៀលផងដែរ ៕