ឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ត្រូវបានបិទផ្សាយជាសាធារណៈ

  • កំពង់ឆ្នាំង ៖ឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៧ភូមិ ក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យម្ចាស់ដីទាំងអស់ មកពិនិត្យផ្ទៀងផ្ទាត់ ។

    photo_2026-09-25_12-48-11.jpg

    ពិធីបិទផ្សាយជាសាធារណៈនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ឹង វុធី អភិបាលរង ខេត្តកំពង់ឆ្នាំង ។

    photo_2026-09-25_12-48-15.jpg

    លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ឯកសារនៃវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ នាពេលនេះ មាន១៣ ៥២៤ ក្បាលដី ស្ថិតក្នុងភូមិចំនួន៧ ។ ការបិទផ្សាយនេះ មានរយះពេល១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ក្បាលដីទាំងអស់ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវដូចជាទំហ៊ំដី និងឈ្មោះម្ចាស់ដីជាដើម ។

    photo_2026-09-25_12-48-19.jpg

    លោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា កិច្ចការងារចុះបញ្ជីដីធ្លី គឺជាកិច្ចការងារនៃការទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដោយគ្មានការព្រួយបារម្ភ ។ ម្ចាសដីអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិនេះដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ និងអាជីវកម្មរបស់ខ្លួន ៕អត្ថបទ៖ ហឹង ចូច

    photo_2026-09-25_12-48-22.jpg
    photo_2026-09-25_12-48-25.jpg
    photo_2026-09-25_12-48-29.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង