នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែធ្នូ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងពន្យាពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ខាងមុខ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការសម្រេចពន្យារពេលប្រឡងបាក់ឌុបនៅពេលនេះ ដោយសារស្ថានភាពមិនទាន់ច្បាស់លាស់នៃផលប៉ះពាល់របស់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងនឹងជូនដំណឹងអំពី កាលបរិច្ឆេទច្បាស់លាស់នៃការប្រឡងនៅពេលក្រោយ។
គួរបញ្ជាក់ថា កន្លងទៅក្រសួងអប់រំ យុវជន និង កីឡាបានកំណត់យកថ្ងៃទី ២១ – ២២ ខែធ្នូ ឆ្នាំ ២០២០ ជាថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប៕
