កំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាព ខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ច ដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់កុំឲ្យកើតមានបទល្ម់សតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams )ឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានដាក់បទបញ្ជានេះនៅក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីអាជ្ញាធរក្រុង ស្រុក សមត្ថកិច្ច និងប្រធានមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ថ្វីត្បិតតែនៅពេលនេះ ខេត្តកំពង់ឆ្នាំង អត់មានទីតាំង ( Online Scams )ក៏ពិតមែន ប៉ុន្តែយើងត្រូវបន្តចុះផ្សព្វផ្សាយដល់ម្ចាស់ទីតាំងផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ និងនៅតាមបណ្តារោងចក្រដែលមានជនបរទេសចេញចូល ឲ្យពួកគាត់ចូលរួមសហការ ។ជាមួយគ្នានេះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវស្រាវជ្រាវ និងទប់ស្កាត់កុំឲ្យកើតមានបទល្មើស Online Scams នៅក្នុងខេត្តកំពង់ឆ្នាំង ជាដាច់ខាត ៕អត្ថបទ៖ ហឹង ចូច /រូបថត៖ សន គន្ធនិវឌ្ឍន៍











