បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួ​ន​ បន្ទាប់​ពី​យក​ដំបង​គល់​ឬស្សី​វ៉ៃ​ក្បាល​ឪពុក​បង្កើត​ បណ្តាល​ឲ្យ​បែក​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​

  • កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះដៃភ្លាមៗ បន្ទាប់ពីបានយកដំបងគល់ឬស្សីវ៉ៃក្បាលឪពុកបង្កើតរបស់ខ្លួន
    បណ្តាលឲ្យបែកហូរឈាមស្រោចពេញខ្លួនដេរអស់៧ថ្នេរ ។

    កូនប្រុសអកត្តញ្ញូដែលត្រូវប៉ូលីសចាប់ខ្លួននេះឈ្មោះជ្រឿន សារៀម អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ រីឯជនរងគ្រោះជាឪពុកឈ្មោះជ្រូក សារ៉ុម អាយុ៥១ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ ជាមួយគ្នា ។

    សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អំពើហឹង្សាក្នុងគ្រួសារនេះ កើតឡើងកាលពីវេលាម៉ោង២០ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិ ឃុំ ខាងលើ ។ ដោយសារជម្លោះក្នុងគ្រួសារ ។

    បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង