កំពង់ឆ្នាំង ៖ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រម៉ាណជិត ៥ម៉ឺននាក់ បានមកលេងនៅតាមរមណីយដ្ឋាន និងកន្លែងកំសាន្តនានាក្នុងខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃឈប់សម្រាករយះពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ។

យោងតាមរបាយការណ៍ របស់មន្ទីតទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ក្នុងថ្ងៃឈប់សម្រាក រយះពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ មានភ្ញៀវទេសចរណ៍ចំនួន ៤៩ ៥៣៥នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ២៨៧នាក់ បានមកលេងនៅខេត្តកំពង់ឆ្នាំង ។

ចំពោះបញ្ហាសន្តិសុខ និងករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយះពេល៣ថ្ងៃនេះ មិនមានបញ្ហអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ៕













