រដ្ឋ​មន្ត្រី​ក្រ​សួង​អភិ​វឌ្ឍន៍​ជនបទអំ​ពាវ​នា​វ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ចូល​​រួម​ថែ​រក្សា​ ការ​ពារ​ព្រៃ​លិច​ទឹក

  • កំពង់ឆ្នាំង៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សា ការពារលិចទឹកឲ្យបានគង់វង្ស ពីព្រោះព្រៃលិចទឹកជាជម្រកពង កូន យ៉ាងសំខាន់ នៃមច្ឆាជាតិ ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍អំពាវនាវ ទៅកាន់ប្រជាពលរដ្ឋបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមដាំកូនឈើ នៅលើផ្ទៃដីព្រៃលិចទឹកដែលបានដកហូត នៅតំបន់គោកព្រះ ក្នុងឃុំច្រណូក ស្រុកកំពង់លែង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និង មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាឲ្យបានល្អ ការពារទប់ស្កាត់ការកាប់រុករានទន្ទ្រានឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធដោយខុសច្បាប់ ឲ្យបានម៉ត់ចត់បំផុត បើមានសកម្មភាពល្មើសជាបន្តទៀតត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនមានការ
    លើលែងនោះឡើយ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កូនឈើដែលត្រូវដាំលើកទី២នេះ មានដើមត្នោតធំៗចំនួន៩ដើម គ្រាប់ត្នោតចំនួន ៣០០០គ្រាប់ ដើមឬស្សីផ្អែមចំនួន១ ៥០០ដើម ដើមរាំងនិងដើមរំដេញចំនួន១ ៥០០ដើម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង