កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអង្ករចំនួន១០តោនពីក្រុមហ៊ុនមេធាវី វ័ន អេស៊ា សម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះនិងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ។
អង្ករចំនួន១០តោននេះ ត្រូវបានលោកមេធាវី លីម ស៉ីម ប្រធានក្រុមហ៊ុនមេធាវី វ័ន អេស៊ា និង សហការី នាំយកមកប្រគល់ជូន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ។
អត្ថបទ៖ សុគន្ធារី












