បទ​ល្មើស​នេ​សា​ទ​របាំង​សាច់​អួន​៣​កន្លែង​ និង​របាំង​ស្បៃ​មុង​៤៨​កន្លែង​ ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​​និង​រុះ​រើ​​បំផ្លាញ​ចោល​

  • កំពង់ឆ្នាំង ៖កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកលី ឡា ជានាយខណ្ឌ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះបានចុះល្បាតតាមដងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកកពង់ត្រឡាច ស្រុកកំពង់លែង និងស្រុកជលគិរី ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ។

    លោក លី ឡា បានឲ្យដឹងថា កម្លាំងបានចែកចេញជា៣ក្រុម ដែលក្រុមទី១ មានកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ រួមសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងសហគមន៍នេសាទ ព្រែកគន្លង កំពង់ក្តា និងស្ទឹងស្ងួត មានកម្លាំងសរុបចំនួន១៩នាក់ មធ្យោបាយ​កាណូត​៦គ្រឿង បានចុះទៅកាន់ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ។ក្រុមទី២ មានកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកជលគិរី សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ភូមិថ្មី ភូមិគៀនតាម៉ា និងសហគមន៍នេសាទកោះធំ មានកម្លាំងសរុបចំនួន២១នាក់ មធ្យោបាយកាណូតចំនួន៥គ្រឿង បានចុះទៅកាន់ភូមិសាស្ត្រ ឃុំកោះថ្កូវ ស្រុកជលគិរី ។ និងក្រុមទី៣ មានកម្លាំងខណ្ឌរដ្ឋបាលជល
    ផលកំពង់ឆ្នាំង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ស្រុកកំពង់លែង មានកម្លាំងសរុបចំនួន២១នាក់ មធ្យោបាយកាណូត៥គ្រឿង បានចុះទៅកាន់ភូមិសាស្ត្រ ឃុំដារ និងឃុំសំរោងសែន ស្រុកកំពង់លែង ។

    លោក លី ឡា បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការណ៍រយពេលពេញមួយថ្ងៃនេះ បានប្រទះឃើញបទល្មើសនេសាទរបាំងស្បៃមុង និងរបាំងសាច់អួន ហើយ​បានឯកភាពគ្នារុះរើ និងបំផ្លាញចោលនៅនឹងកន្លែងតែម្តង ក្នុងនោះរុះរេី របាំងសាច់អួនចំនួន៣កន្លែង ប្រវែង៤៥០ម៉ែត្រ លបលូ១៤មាត់ បង្គោល​១៥០ដេីម ។ របាំស្បៃមុងចំនួន៤៨កន្លែង ប្រវែង១ ៤៥០ម លូស្បៃមុង៤៤មាត់ បង្គោល ៧០០ដេីម និងចាក់លែងកូនត្រីចម្រុះ ចំនួន២១៥គីឡូក្រាមទៅក្នុងដែនទឹកធម្មជាតិវិញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង