ប្រជា​ពល​រដ្ឋ​ចំនួន​២​ ៧២៩​គ្រួសារ​ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ បាន​​ទទួល​អំណោយ​ជា​អង្ករ​ ពី​រាជ​រដ្ឋា​ភិបាល​ជប៉ុន​ តាម​រយះ​ក្រសួង​កសិ​កម្ម​

  • កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន ២ ៧២៩គ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាអង្ករ ពីរាជរដ្ឋាភិបាលជប៉ុន តាមរយះក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ។ អំណោយជាស្បៀងនេះ ត្រូវបានឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងឯកឧត្តម អម សុភា អភិបាលរងខេត្ត នាំយកមកចែកជូនដោយផ្ទាល់ដៃ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង២ ៧២៩គ្រសារនេះ មកពីស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកបរិបូរណ៍ ស្រុកកំពង់លែង និងស្រុកជលគិរី ជាប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះធម្មជាតិ និងកូវិដ.១៩ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ១បាវ ស្មើនឹង៣០គីឡូក្រាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង