កំពង់ឆ្នាំង ៖ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មាន ទូក ចំនួន២៩ ទៅ ចូលរួម អុំ និង ចែវ ប្រណាំងនៅក្នុងព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ ព្រះ ខែនៅ រាជធានី ភ្នំ ពេញ ដែល នឹងប្រ ព្រឹ តទៅ នៅ ថ្ងៃទី ២ ៦ ដល់ ថ្ងៃទី ២៨ ខែវិច្ឆិកា ។

គណកម្មការដឹកនាំទូកខេត្តកំពង់ឆ្នាំង និងរៀបចំ ធ្វើ ពិធី ជួបជុំសំណេះសំណាល ជាមួយ កីឡា ករ កីឡា ការ នី ចំណុះ ទូកទាំងអស់នៅ វត្ត កំពង់ត្រឡាច ក្រោម ក្នុងស្រុកំពង់ត្រឡាច នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ មុនពេលចេញដំណើរ ទៅកាន់រាជធានីភ្នំពេញ ។

បើតាម គណកម្មការ ដឹកនាំ ទូក បានឲ្យដឹង ថា ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង បាន បញ្ជូន ទូក អុំ និងទូកចែវសរុប ចំនួន ២៩ទូក ឲ្យទៅ ចូលរួមអុំ និង ចែវ ប្រណាំង នៅ រាជធានី ភ្នំពេញ ។ ក្នុងនោះទូកចែវបុរសចំនួន១៧ទូក,ទូកចែវនារី ចំនួន១ទូក,ទូកអុំបុរសខ្នាតអន្តរជាតិ ចំនួន៩ទូក,ទូកអុំបុរសខ្នាតវែងចំនួន២ទូក។ ទូកទាំងនេះមកពី ក្រុង ស្រុក ចំនួន ៦ និង មាន កីឡាករកីឡាការនី សរុបចំនួន ១ ៦៨៣នាក់ ស្រី១០៩នាក់។





