កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ទៅមន្ត្រីជំនាញ និង មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការយកចិត្តទុក
ដាក់ និង ពង្រឹងប្រសិទ្ធភាពការងារ ។

ការក្រើនរំលឹកដល់មន្ត្រីបែបនេះ ធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និង លើកទិសដៅសម្រាប់អនុវត្តបន្ត នៅក្នុងឆ្នាំ២០២២
នាព្រឹកថ្ងៃទី៩ ខែមិនា នេះ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ បន្តថា លទ្ធផលការងារ ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រចបាន នៅក្នុងឆ្នាំ២០២១ បានបង្ហាញពីចំណុច
ខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដែលតម្រូវឲ្យអង្គសន្និបាតធ្វើការពិភាក្សាគ្នាបន្ថែមទៀត ដើម្បីដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តបន្តនាពេលខាងមុខ។ ក្នុងនោះត្រូវអនុវត្ត ឲ្យប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ។

ចុងក្រោយឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងណែនាំឲ្យមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរត្រូវសហការគ្នា បន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន
ឲ្យចូលរួមអនុវត្តនូវវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ១៩ ៕










