កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ( ACU )នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើល ដំណើរការរៀបចំមណ្ឌលប្រឡងទាំង៨ នៅក្នុងខេត្តខេត្តកំពង់ឆ្នាំង ។

នៅក្នុងឳកាសអញ្ជើញចុះពិនិត្យមើលការរៀបចំមណ្ឌលប្រឡងនាពេលនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឲ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាពខ្ពស់ ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទីទៅ និងបំពេញវិជ្ជា ឆ្នាំ២០២៥នេះ នៅក្នុងខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡងចំនួន ៨មណ្ឌល ស្មើនឹង ១៩៥ បន្ទប់ មានបេក្ខជនដែលបានដាក់ពាក្យប្រឡង ចំនួន ៤ ៨៤៣នាក់ ក្នុងនោះស្រី ចំនួនួន ២ ៨១៦នាក់ ៕











