រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ នឹង​ឆ្លៀត​ពេល​ចុង​សប្តាហ៍​ បង្រៀន​មន្ត្រី​នាយក​ដ្ឋាន​ព័ត៌​មាន​ ពីរ​បៀប​សរ​សេរ​ព័ត៌​មាន​ប្រកប​ដោយ​គុណ​ភាព​

  • ក្រោយទទួលតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌៊មាន, ឯកឧត្តម នេត្រ ភក្ត្រា បានប្រកាសថា ឯកឧត្តម នឹងឆ្លៀតពេលចុងសប្តាហ៍ ដើម្បីចំណាយពេលវេលាបង្រៀនមន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព សំខាន់ ខ្លី ខ្លឹម និងខ្លាំង។

    ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។

    នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនាយកដ្ឋានព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួនៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

    សូមជម្រាបថា មុននឹងមកទទួលតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា គឺជាអ្នកសារព័ត៌មានកម្ពុជា ១រូប ពោលពេញដោយសក្តា​នុ​ពល​ និងធ្លាប់បម្រើការងារលើវិស័យព័ត៌មាននៅតាមស្ថាប័នជាច្រើន ព្រមទាំងបានវិវត្តន៍ខ្លួនទៅជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម និងបានទទួលតំណែងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរិបស្ថាន រហូតទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង