ក្រុង​កំពង់​ឆ្នាំង ឈ្នះស្រុករលា​ប្អៀរ ២-១ ក្នុងព្រឹត្តិការណ៍​ប្រកួតកីឡាសិស្សមធ្យម​សិក្សាទូទាំងខេត្ត

  • កំពង់ឆ្នាំង ៖ក្រុមបាល់ទាត់​សិស្សមធ្យម​សិក្សា​របស់​ក្រុងកំពង់ឆ្នាំងបានយកឈ្នះ​ក្រុមបាល់​ទាត់សិស្ស​មធ្យម​សិក្សា​​​ស្រុករលាប្អៀរ ក្នុងលទ្ធផល​​ ២ទល់១ កាល​ពីរសៀល​ថ្ងៃទី​១៥ ​ខែកុម្ភៈ ​ឆ្នាំ២០២២​ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង​ ។
    គួរបញ្ជាក់ថា ការប្រកួត​កីឡា​សិស្សបឋម​សិក្សា និងមធ្យម​សិក្សា​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង បាន​ចាប់​ផ្តើម​បើក​ការ​ប្រកួត​ហើយ ​ដែល​​ពិធី​​បើក​ការ​​ប្រកួត​​នេះ ប្រារព្ធ​ធ្វើ​កាល​ពីរ​សៀល​ថ្ងៃទី១៥ ខែកុម្ភ:​ ឆ្នាំ២០២២ ។ ការប្រកួត​កីឡាសិស្សប​ឋមសិក្សា និង មធ្យម​សិក្សា​ឆ្នាំ​២០​២១ -២០២២នេះ ខេត្តកំ​ពង់ឆ្នាំង ដោយចាប់ផ្តើមពី​ថ្ងៃទី១៥​ ដល់​ថ្ងៃទី២១ ​ខែកុម្ភៈ​ ឆ្នាំ២០​២២ ។ ប្រកួត​លើវិញ្ញា​សា​ បាល់​ទាត់ បាល់​បោះ ​បាល់ទះ​ និង អត្តពល​កម្ម ដោយ​មាន​កីឡាករ​ កីឡាការ​នី ចូលរួម​​ប្រកួតសរុប​ចំនួន១ ៧៦០នាក់​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង