កំពង់ឆ្នាំង ៖ គ្រាប់ប្រភេទMK82 មួយគ្រាប់ដែលបន្សល់ទុកកប់ក្នុងដី កាលពីសម័យសង្គ្រាម ត្រូវបានគេប្រទះឃើញនិងរាយការណ៍ជូនមន្ត្រីស៊ីម៉ាក់CMAC ចុះទៅយកមករក្សាទុក នៅកន្លែងមានសុវត្តិភាព កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។

គ្រាប់MK៨២ មួយគ្រាប់នេះត្រូវបានគេប្រទះឃើញកប់នៅក្នុងដី នៅត្រង់ចំណុចជើងភ្នំធំ ក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។











