លោក​ សោម​ ភិ​រុណ​ និង​ក្រុម​ការ​ងារ​ នាំ​យក​បច្ច័យ​និង​ ទ័យ​វត្ថុ​ ទៅ​ប្រ​គេន​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​ នៅ​វត្ត​ចំ​នួ​ន​២​ក្នុង ​ឃុំឆ្នុក​ទ្រូ​ ស្រុក​ប​រិ​បូរណ៍​

  • កំពង់ឆ្នាំង ៖ នៅថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីសក័ ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ត្រូវថ្ងៃកាន់បិណ្ឌវេនទី៣ លោក សោម ភិរុណ សមាជិកគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារចុះជួយឃុំឆ្នុកទ្រូ តំណាងឯកឧត្តម សូ សុីនួន ប្រធានក្រុមការងារថ្នាក់កណ្តាល រួមដំណើរដោយលោក សាំង គឹមស៊ន និងលោក ឈឹម បាន នាំយកបច្ច័យនិង ទេយ្យវត្ថុ ទៅវេប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ គឺវត្តយុគន្ធរ និង វត្តកំពង់ព្រះ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។

    សម្រាប់វត្តយុគន្ធរ មានអង្ករចំនួន៥០គីឡូក្រាម ទឹកផ្លែឈើ១កេស ទឹកក្រូច១កេស និង បច្ច័យចំនួន ៤០០.០០០រៀល ។ វត្តកំពង់ព្រះ មានអង្ករចំនួន ១០០ គីឡូក្រាម ទឹកផ្លែឈើ១កេស ទឹកក្រូច១កេស និងបច្ចយ័ចំនួន៥០០.០០០រៀល ។ ដោយឡែកក្រុមការងារបានឧបត្ថម្ភថវិកាចំនួន២០០.០០០រៀល ជូនដល់គ្រួសារ នៃសពស្ត្រីឈ្មោះអៀម ហាន អាយុ៦៥ឆ្នាំដែលបានទទួលមរណភាពដោយសារជម្ងឺកូវិដ១៩ផងដែរ ៕ និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង