កំ​ព​ង់​ឆ្នាំង​មិន​ទាន់​ធូ​រ​ស្រាល​ទេ​ ! ថ្ងៃ​នេះ​រក​ឃើញ​អ្នក​វិជ្ជ​មាន​ចំ​នួ​ន​១៨​នាក់​និង​ស្លាប់​ម្នាក់​ដោយ​សារ​ជំ​ងឺ​ កូ​វិដ​១៩​

  • កំពង់ឆ្នាំង ៖ ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានរកឃើញមនុស្សចំនួន១៨នាក់បន្ថែមទៀតឆ្លងកូវិដ១៩ និង អ្នកជំងឺ១នាក់បានស្លាប់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ។

    ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង១៨នាក់នេះ ជាកសិករ និង កម្មករ ។

    ដោយឡែកអ្នកស្លាប់១នាក់ដោយសារជំងឺកូវិដ១៩ ឈ្មោះអៀម ហាន ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៣ ១៦៦នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៧០០នាក់ ស្លាប់ចំនួន ៩៥នាក់ និង កំពុងសម្រាកព្យាបាលចំនួន៣៧១នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង