សម្តេច​ចៅ​ហ្វា​វាំង​​ គង់​ សំ​អុ​ល​ ផ្តល់​ថ​វិ​កា​និង​ ស្បៀង​ដល់​រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​សម្រាប់​ចែក​ជូ​ន​ប្រជា​ពល​រដ្ឋ​កំ​ពុង​ធ្វើ​ចត្តា​ឡី​ស័ក​ នៅ​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង

  • កំពង់ឆ្នាំង៖សម្តេចចៅវហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានឧបត្ថម្ភថវិកា និង ស្បៀង ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡី​ស័ក នៅតាមមណ្ឌលនានា ក្នុងខេត្តកំពង់ឆ្នាំង ។

     

    អំណោយរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងនាពេលនេះ រួមមានមីចំនួន១ពាន់កេះ ទឹកសុទ្ធ១ពាន់កេស អង្ករ១០តោន និង ថវិកា២៥លានរៀល ព្រមទាំង បានឧបត្ថម្ភថវិកាចំនួន៤០លានរៀលផ្សេងទៀត ដល់មន្ទីរសុខាភិបាលខេត្តសម្រាប់ទិញបំពង់ខ្យល់អុកស៊ីហ្សែន ។ ដោយឡែកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចូលរួមឧបត្ថម្ភអង្ករចំនួន១២៤តោន ។ ឯកឧត្តមជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមឧបត្ថម្ភ អង្ករចំនួន១៨តោន និង ថវិកា៥លានរៀ និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមឧបត្ថម្ភ ថវិកាចំនួន៤០លានរៀល និង ត្រីខកំប៉ុងចំនួន១០០០យួរ ផងដែរ ។

     

    អំណោយទាំងនេះត្រូវបានធ្វើពិធីប្រគល់ជូន ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព ​​​​  សម្តេច​​ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ។

    នៅក្នុងឱកាសនោះសម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ ក្រើនរំលឹកដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ឲ្យបង្កើនការយកចិត្តទុកបន្ថែមទៀត ក្នុងការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ដោយបន្តចុះអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីចូលរួមអនុវត្តនូវ វិធានការនានា របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ជាពិសេស​គឺ​៣ការពារនិង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង