កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព រយះពេល៩ខែ ឆ្នាំ២០២៥ និង ដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត ។

កិច្ចប្រជុំនេះដំណើរការទៅ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តមស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរលោកមេបញ្ជាការ មេបញ្ជាការងកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការ ស្នងការរង លោកអភិបាល អភិបាលរង ក្រុង ស្រុក និងមន្ត្រីមូលដ្ឋាន ជាច្រើនរូបទៀត ។

កិច្ចប្រជុំបានធ្វើការពិភាក្សា ទៅលើញ្ហាមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ធ្វើយ៉ាងណាត្រូវទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសទាំងឡាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ៕











