ឆេះ​ផ្ទះ​៣ខ្នង​អស់​៣​ខ្នង​នៅ​ឃុំ​ឆ្នុង​ទ្រូ​ស្រុក​បរិបូរណ៌​ ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី​ចេញ​ពី​ផ្ទះ​លក់​ឥវ៉ាន់​ចាប់​ហួយ​

  • កំពង់ឆ្នាំង ៖ អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។

    លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បង្ករឡើងដោយការឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះលក់ចាប់ហួយ ហើយបានរាលដាលឆេះបំផ្លាញផ្ទះអស់៣ខ្នងនិងទ្រព្យសម្បត្តិមួយចំនួនធំ ដែលសរុបជាទឹកប្រាក់បរមាណ២៥០ ០០០ ដូល្លា។

    លោក លុយ ឌីណា បានឲ្យដឹងទៀតថា ករណីនេះរថយន្តពន្លត់អគ្គិភ័យ មិនអាចចូលទៅអន្តរាគមន៍ បាញ់ទឹកពន្លត់បានទេ ដោយសារទីតាំងកើតហេតុនៅកណ្តាលទឹក ( ទឹកលិចនៅរដូវវស្សា ) ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង