អាជ្ញា​ធរ​ខេត្ត​កំ​ពង់​ឆ្នាំង​បន្ត​ចុះ​ពិ​និត្យ​និង​ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​រោង​ចក្រ​និង​កម្ម​ករ​ នូវ​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវិដ​.១៩​

  • កំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលឹខេត្ត និង លោកសោម ស៊ីណាត ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត បានអញ្ជើញចុុះទៅកាន់រោងចក្រខាយណេងលេឌើរ ប្រដាក់( ខេមបូឌា ឯ.ក )ដែលមានទីតាំងស្ថិតក្នុងស្រុកកំពង់ត្រឡាច ដើម្បីពិនិត្យអំពីស្ថានភាពដំណើរការសង្វាក់ផលិតកម្ម ក្នុងបរិបទកូវី១៩ និង ផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ស្តីពីវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩ ។

    លោកសោម ស៊ីណាត បានឲ្យដឹងថា រោងចក្រខាយណេងលេឌើរ ប្រដាក់ ( ខេមបូឌា ឯ.ក )ជារោងចក្រផលិតផលិតការបូបដែលបច្ចុប្បន្នមានកម្មករ កម្មការនី ចំនួនជិត២០០០នាក់ កំពុងបម្រើការងារ នៅក្នុងរោងចក្រមួយនេះ ។

    ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានដាក់ចេញវិធានការមួយចំនួនឲ្យម្ចាស់រោងចក្រ កម្មករ កម្មការនី ចូលរួមអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ.១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង