កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់កងកម្លាំង ដែលឈរជើងនៅតាមគោលដៅនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោខូវ លី បានថ្លែងកោតសរសើរដល់មន្ត្រីនគរបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ អនុវត្តបានយ៉ាងល្អប្រសើរ តាមសេចក្តីសម្រេចលេខ៤៤ សសរ របស់រាជរដ្ឋាភិបាល ក្នុងការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្ដោះអាសន្នដើម្បីបញ្ជៀសការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា កម្លាំងដែលឈរជើងនៅគោលដៅព្រំប្រទល់ខេត្តមាន០៧ គោលដៅ និង កងកម្លាំងដែលប្រចាំការតាមគោលដៅមណ្ឌលចត្តាឡីស័កមានចំនួន ០៤មណ្ឌល ។ ក្នុងនោះលោកស្នងការបានឧត្ថម្ភទឹកសុទ្ធចំនួន៥៥កេះ,មីចំនួន៥៥កេះ,ត្រីខចំនួន៥៥កេះ,ទឹកក្រូចចំនួន៥១កេះ និង ម៉ាស់ចំនួន៥៥ប្រអប់៕











