យប់​មិញ​! នគរ​បាល​ខេត្ត​កំព​ង់​ឆ្នាំង​ បន្ត​សហ​ការ​ចុះ​ត្រួត​ពិនិត្យ​អា​វុ​ធ​គ្រឿង​ផ្ទុះ​ ដើម្បី​ទ​ប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រ​ភេទ​

  • កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២១ ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក និង ក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ។

    កម្លាំងបានចុះអនុវត្តបានចំនួន០៣គោលដៅលើ០២ក្រុងស្រុកគឺ ស្រុកបរិបូណ៌ ចំនួន០២គោលដៅ និងស្រុកជលគិរី ចំនួន០១ គោលដៅ ។

    ជាលទ្ធផលត្រួតពិនិត្យរថយន្តបាន ម៉ូតូចំនួន១៥គ្រឿង និង បានអប់រំអ្នកធ្វើដំណើរកំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កំុអោយប្រើប្រាស់សុីម៉ាំងកែច្ឆៃផ្ទុកលើស ទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង