ក្មេង​ប្រុស​អា​យុ​២​ឆ្នាំ​ម្នាក់​ចុះ​លេង​ទឹក​ស្រះ​លង់​ស្លាប់​ នៅ​ស្រុក​ប​រិ​បូរណ៍​

  • កំពង់ឆ្នាំង ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញស្លាប់ នៅក្នុងទឹកស្រះ បន្ទាប់បាត់ពីផ្ទះ កាលរពីវេលម៉ោង១១ថ្ងៃ
    ទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះខេង ឃីន អាយុ០២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងរងគ្រោះបានដើរចេញពីផ្ទះបាត់ ហើយឪពុកម្តាយស្មានថា ក្មេងប្រុសរងគ្រោះ នៅលេងនៅផ្ទះអ្នកជិតខាងដូចរាល់ដង ដោយបាត់យូរពេកក៏ដើរសួររកតាមផ្ទះអ្នកភូមិ មិនឃើញ ក៏នាំគ្នាដើររកនិងបានប្រទះឃើញសពក្មេងប្រុសរងគ្រោះនេះ លង់ទឹកស្លាប់បាត់ទៅហើយ ។

    សមត្ថកិច្ចដែលចុះទៅពិនិត្យសព នៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និង បានប្រគល់សពជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង