រដ្ឋមន្រ្តីក្រសួងព័ត៌មានឲ្យមន្រ្តីព័ត៌មានចេះធ្វើការរួមគ្នាដើម្បីបង្កើនប្រសិទ្ធភាពគុណ ភាព បានឆាប់រហ័ស

  • កំពង់ឆ្នាំង ៖ រដ្ឋមន្រ្តីក្រសួងព័តមានឯកឧត្តមខៀវ កាញារីទ្ធ បានបញ្ជាក់មន្រ្តីព័ត៌មានទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវចេះធ្វើការរួមគ្នាជាក្រុម ក្នុងការផលិតព័ត៌មានឲ្យបានឆាប់រហ័ស និង បានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និង គុណភាពខ្ពស់ ទាក់ទាញការស្តាប់ ទស្សនា ពីប្រជាពលរដ្ឋពលរដ្ឋ ។

    ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីបើកសក្ខាសាលាផ្សព្វផ្សាយស្តីពី « សមិទ្ធិផលនិងផែនការនៃការអនុវត្តគោលនយោបាយសមភាពយែនឌ័រ របស់រាជរដ្ឋាភិបាល » នៅថ្នាក់ក្រោមជាតិ ដែលបានប្រារព្វធ្វើនៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងកាលពីថ្ងៃ៦ ខែតុលា ឆ្នាំ២០២០ ។

    ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា នៅពេលខាងមុខការវិវឌ្ឍន៍នៃបច្ចេកវិទ្យា នឹងធ្វើឲ្យយើងជាមន្រ្តីព័ត៌មានកាន់តែមានភាពងាយស្រួល ក្នុងការផលិតព័ត៌មាន បទយការណ៍ ឬក៍កិច្ចការព័ត៌មានមួយចំនួនដោយមិនបាច់ចាំថ្នាក់ជាតិចុះមកដល់ខេត្ត ហើយថ្នាក់ខេត្តមិនចាំបាច់រង់ចំាពីថ្នាក់ជាតិនោះទេ គ្រាន់តែមន្រ្តីព័ត៌មាននៅថ្នាក់ខេត្ត និង ថ្នាក់ជាតិសហការគ្នាឲ្យបានល្អក្នុងការផលិតនោះនឹងធ្វើឲ្យព័ត៌មានកាន់តែល្អលឿន រហ័ស ហើយចំណាយធនធានតិចផងដែរ ។

    នៅពេលនេះយើងមិនអាចធ្វើកិច្ចការដាច់ដោយឡែកតែឯងទៀតនោះទេ គឺត្រូវចេះសហការគ្នាឲ្យបានគ្រប់ពេលវេលាទាំងអស់ ការធ្វើការរួមគ្នា ពិតជាបានផ្តល់នូវសារសំខាន់ជាខ្លាំង ដែលធ្វើឲ្យកិច្ចការយើងកាន់តែប្រសើរឡើងថែមទៀត ប្រកបដោយគុណភាព និង ប្រសិទ្ធភាព ។

    ឯកឧត្តមខៀវ កាញារីទ្ធ បានបញ្ជាក់ថា ព័ត៌មានគឺជាអាវុធផង និង ជាទំនិញផង បើអ្នកណាផ្យាយមុនគេ យើងអាចទាក់ទាញបានមុន បញ្រ្ជាបបានមុនគេ និង ធ្វើ ឲ្យគេដឹងមុនគេផងដែរ ពិសេសទប់ឥទ្ធិពលព័ត៌មានដែលមិនគ្រប់លក្ខណៈបានមុនផងដែរ ហើយអ្នកស្តាប់ និង ទស្សនានឹងស្គាល់អំពីតម្លៃនៃព័ត៌មាន ដែលក្រុមការងារព័ត៌មានបានផលិតឡើងប្រកប ដោយវិជ្ជាជីវៈ ដែលទាញបានការស្តាប់ ទស្សនានិងអានតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង