បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសផ្សព្វផ្សាយពីការប្រើប្រាស់ឯកសណ្ឋានថ្មី កំណត់អត្ត សញ្ញាណ សម្រាប់និស្សិតនាយនគរបាល និងសិស្សនគរបាល ដែលកំពុងសិក្សា។ពិធីផ្សព្វផ្សាយអំពីការប្រើឯកសណ្ឋានថ្មី សម្រាប់និស្សិតនាយនគរបាល និងសិស្សនគរបាល បានធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២១ កុម្ភៈនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ លើកឡើងបន្តថា ការបង្កើតឯកសណ្ឋានថ្មីនេះ ត្រូវបានអនុញ្ញាតអោយប្រើជាផ្លូវការដោយប្រកាសក្រសួងមហាផ្ទៃដែលសមិទ្ធផលនៃកំណែទម្រង់របស់បណ្ឌិត្យសភានគរបាល ព្រោះអ្នកសិក្សាជំនាន់មុនៗ មិនមានប្រើឯកសណ្ឋានបែបនេះនោះទេ។ ហើយការបង្កើតឯកសណ្ឋានថ្មី ត្រូវបានចំណាយពេលជិត២ឆ្នាំ ដោយមានការស្រាវជ្រាវដកស្រង់បទពិសោធន៍ពីអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ឯកសណ្ឋានថ្មីនេះ មានលក្ខណៈទម្រង់ស្រដៀងនឹងឯកសណ្ឋាននគរបាលទូទៅដែរ តែប្លែកនៅលើពណ៌មួក សញ្ញាលើស្មា និងផ្លាកសញ្ញានានា។ ចំពោះមួក និងសញ្ញាលើស្មា មានពណ៌ ដូចគ្នា ដែលមានអត្ថន័យសម្គាល់ រួមមាន ពណ៌លឿងសម្គាល់សិស្សនគរបាលជាតិ ពណ៌ទឹកក្រូច សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី១ ពណ៌បៃតងសម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ពណ៌ស្វាយ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពណ៌ខៀវសម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ពណ៌ត្នោតសម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១ និងពណ៌ក្រហម សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ឆ្នាំទី២ ៕