កំពង់ឆ្នាំង៖ ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅថ្ងៃទី៥ ខែមេសា បានដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងស្រុកបរិបូណ៌ ចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៌។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បាននាំយកសម្ភារៈ និងថវិកាមួយចំនួនប្រគល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កផងដែរ។

