រក​ឃើញ​២​នាក់​ប្តី​ប្រពន្ធ​នៅ​ឃុំ​ថ្ម​ឥដ្ឋ​ ស្រុក​កំពង់​ត្រឡាច​ វិជ្ជ​មាន​កូវិដ​.១៩​

កំពង់ឆ្នាំង៖ មន្ត្រីសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសឲ្យដឹងពីការរកឃើញបុរសម្នាក់ និង ស្ត្រីម្នាក់ទៀត មានវិជ្ជមានកូវីដ.១៩ ។

លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប្រជាពលរដ្ឋ២នាក់ ដែលមានវិជ្ជមានកូវិដ.១៩នេះ ជាប្តីនិង ប្រពន្ធ រស់នៅឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពួកគាត់ជាអ្នករកស៊ីលក់បន្លែនិងត្រី ហើយកាលពីមុនធ្លាប់បានចេញចូលទិញបន្លែនិងត្រី នៅផ្សារដើមគរ រាជធានីភ្នំពេញ ។

លោកវេជ្ជបណ្ឌិតគង់ ច័ន្ទធា បានឲ្យដឹងថា ប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធ ដែលមានវិជ្ជមានកូវិដ.១៩ នេះ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង