មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភ គ្រឿងឧបភោគបរិភោគជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបែងចែកបន្តដល់សមាជិកសមាគមដែលមានជីវភាពខ្វះខាត

  • (ស្ទឹងត្រែង) អង្ករចំនួន ០៣តោន និងមីចំនួន២០០កេស ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា(..) និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបម្រើឱ្យការងារមនុស្សធម៌នានា និងឧបត្ថម្ភដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងទៅ។

    ពិធីប្រគល់ទទួល ត្រូវបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ទោស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង